ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ថានឹងស្វែងរកកិច្ចសន្ទនាជាមួយកូរ៉េខាងជើង
ប្រភព៖ AFP
សេអ៊ូល៖ ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃពុធ ទី៤ ខែមិថុនាបានសន្យាថានឹងបន្តស្វែងរកកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ហើយស្ដារទំនាក់ទំនងឡើងវិញជាមួយអ្នកជិតខាង ប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់ខ្លួនមួយនេះ។
លោក Lee Jae-myung ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយនាឱកាសឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង
បន្ទាប់ពីលោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស
ប្រធានាធិបតីកាលពីថ្ងៃអង្គារម្សិលមិញ។
លោក Lee បានគូសបញ្ជាក់ដូច្នេះថា «មិនថាលះបង់តម្លៃណានោះទេ
ក៏សន្តិភាពនៅតែល្អប្រសើរជាងសង្រ្គាម»។ លោក Lee ក៏បានប្ដេជ្ញាដែរថានឹងបន្តពង្រឹង
សមត្ថភាពកំញើញទប់ស្កាត់ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ
និងសកម្មភាពយោធាបង្ករឿងរបស់កូរ៉េខាងជើង ខណៈបើកចំហចំពោះកិច្ចសហប្រតិបតិការ៕
Post a Comment