ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ស្វែងយល់ពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មរថយន្ត

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនារោងចក្រ ដំឡើងរថយន្ត RMA Automotive Cambodia (RMAAC) នៅក្រគរ ខេត្តពោធិ៍សាត់។

ពោធិ៍សាត់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ – ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត Santo Darmosumarto បានអញ្ជើញទៅទស្សនារោងចក្រដំឡើងរថយន្ត RMA Automotive Cambodia (RMAAC) នៅក្រគរ ខេត្តពោធិ៍សាត់។

លោកឯកអគ្គរដ្ឋទូត សាន់ទូ បានមានប្រសាសន៍ថា "សម្រាប់ខ្ញុំ ដំណើរទស្សនកិច្ចនេះគឺមានសារសំខាន់ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីការរីកចម្រើននៃឧស្សាហកម្មរថយន្ត នៅកម្ពុជា។RMAAC គឺជាផ្នែកមួយនៃក្រុមហ៊ុន RMA Group ដែលមានទីស្នាក់ការនៅប្រទេសថៃ។ រោងចក្រដំឡើងរថយន្តខេត្តពោធិ៍សាត់បានជួយក្រុមហ៊ុន Ford ក្លាយជាម៉ាករថយន្តលក់ដាច់បំផុតមួយនៅកម្ពុជា។

ក្រុមហ៊ុន RMA Group ក៏មានវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ក្នុងនាមជាអ្នកចែកចាយរថយន្ត Ford និងអ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់សម្រាប់រថយន្តរុករករ៉ែ។ លោកឯកអគ្គរដ្ឋទូត Santo បានបង្ហាញក្តីសង្ឃឹមថា RMA Indonesia នឹងពង្រីក អាជីវកម្ម របស់ខ្លួន ស្របតាមការអភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តជាតិ និងរួមចំណែកដល់ការបង្កើតការងារនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូតសាន់តូ បានចំណាយពេលជាមួយជនជាតិឥណ្ឌូនេស៊ី ដែលធ្វើការ នៅគឺលោក Pramesti Yudantara RMAAC ដែលជាអ្នកគ្រប់គ្រងត្រួតពិនិត្យគុណភាពនៅទីនោះ។ លោកបានសម្តែងក្តីសង្ឃឹមថា Pramesti នឹងធ្វើជា គំរូសម្រាប់ប្រជាជនឥណ្ឌូណេស៊ី ដែលកំពុងស្វែង រកការងារស្របច្បាប់ និងវិជ្ជាជីវៈ តាមរយៈនីតិវិធីជ្រើសរើសបុគ្គលិកដែលត្រឹមត្រូវ។ លោកឯកអគ្គរដ្ឋទូតបាន បន្ថែមថា "មនុស្សដូចលោក Pramesti ពិតជាធ្វើការប្រកបដោយស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ របស់យើង"។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តម្លៃនៃការនាំចេញរថយន្ត និងគ្រឿងបន្លាស់ឥណ្ឌូណេស៊ី មកកម្ពុជាលើសពី ៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ។ នេះមានន័យថា ផលិតផលរថយន្តគឺជា ទំនិញនាំចេញដ៏មានតម្លៃបំផុតរបស់ឥណ្ឌូណេស៊ីមកកម្ពុជា បន្ទាប់ពីក្រោយធ្យូងថ្ម និងថ្នាំជក់។ ក្នុងឆ្នាំ ២០២៤ តម្លៃពាណិជ្ជកម្មទ្វេភាគីបានឡើងដល់លើសពី ១ ពាន់លានដុល្លារសម្រាប់ឆ្នាំទី ២ ជាប់គ្នា។

ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីនៅខេត្តពោធិ៍សាត់ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្វែងរកឱកាសដើម្បីពង្រីកលទ្ធភាពចូលដំណើរការរបស់ឥណ្ឌូណេស៊ីក្នុងទីផ្សារកម្ពុជា។ នៅថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ស្ថានទូតឥណ្ឌូណេស៊ីនឹងរៀបចំ ការតាំងពិពណ៌ទោល Sousdey Indonesia នៅកោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងបង្ហាញផលិតផលឥណ្ឌូណេស៊ី ជាច្រើនប្រភេទ គោលដៅទេសចរណ៍ និងឱកាសសិក្សាអប់រំដល់សាធារណជនកម្ពុជាផងដែរ៕





Powered by Blogger.