វរសេនីយ៍ឯក ហែម ចាន់ដារ៉ា ប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រសម្រាប់ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត ៖ លោកវរសេនីយ៍ឯក ហែម ចាន់ដារ៉ា មេបញ្ជាការរង ទទួលជំនាញមន្ទីរទំនាក់ទំនងកិច្ចការសាធារណ: កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រសម្រាប់ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ។

កិច្ចប្រជុំនេះរៀបចំឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដោយមានការចូលរួមពី លោក នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ ព្រមទាំងនាយ- នាយរងអាវុធហត្ថពាក់ព័ន្ធ៕









Powered by Blogger.