អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ មកទល់ពេលនេះ ក្រសួងមិនទាន់ទទួលព័ត៌មាន អំពីការបិទច្រកព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងថា រហូតមកដល់ថ្ងៃ៧ មិថុនានេះ ក្រសួងការបរទេសមិនទាន់ទទួលបាន ព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ។
ការលើកឡើងរបស់លោកនេះ
បន្ទាប់ពីមានការផ្សព្វផ្សាយពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់មួយចំនួនដោយភាគីថៃជាឯកតោភាគី
នៅថ្ងៃទី៧ មិថុនា ២០២៥ ។
បន្ទាប់ផ្សព្វផ្សាយបែបនេះ លោកជុំ សុន្ទរី
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រហូតមកដល់ពេល នេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ
ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ
នៅឡើយទេ ។
ជាមួយគ្នានេះ លោកក៏កំពុងរងចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ
ប្រទេសថៃ ចំពោះព័ត៌មានអំពី ការបិទច្រកព្រំដែនតំបន់ដោយភាគីថៃ ៕
Post a Comment