កូរ៉េខាងជើង ហៅគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome របស់អាមេរិក ជាសេណារីយ៉ូសង្រ្គាមនុយក្លេអ៊ែរ
ប្រភព៖ Reuters
សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់គម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិកគឺជាសេណារីយ៉ូសង្រ្គាមនុយក្លេអ៊ែរដ៏គ្រោះថ្នាក់បំផុត។
នៅថ្ងៃអង្គារ ទី២៧ ខែឧសភា
វិទ្យាស្ថានសម្រាប់ការសិក្សាពីសហរដ្ឋអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើង
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា គម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល
Golden Dome គឺជាផលិតមួយនៃនយោបាយ America first ភាពក្រអឺតក្រទម និងការអនុវត្តមិនស្មើភាពរបស់សហរដ្ឋអាមេរិក
ហើយជាសេណារីយ៉ូសង្រ្គាមនុយក្លអ៊ែរ។
ការផលិត Golden Dome គឺមានគោលដៅការពារសហរដ្ឋអាមេរិកពីការវាយប្រហារដោយមីស៊ីលពីសំណាក់សត្រូវ
ដូចជាចិន អ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៉ី។ កាលពីសប្ដាហ៍មុន ចិនក៏បានរិះគន់
គម្រោងផលិតខែលប្រឆាំងមីស៊ីលនេះដែរ
និងអំពាវនាវឱ្យសហរដ្ឋអាមេរិកបោះបង់ចោលគម្រោងនេះវិញ។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ កាលពីថ្ងៃទី២០ ខែឧសភា
បាននិយាយថាលោកបានសម្រេចចិត្តជ្រើសរើសយកគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden
Dome ដែលអាច នឹងត្រូវចំណាយប្រាក់អស់ ១៧៥ពាន់លានដុល្លារ៕
Post a Comment