Elon Musk ថាខកចិត្តនឹងសេចក្តីព្រាងច្បាប់ស្តីពីការចំណាយឆ្នាំ ២០២៥-២០២៦ របស់ ត្រាំ

ប្រភព៖ AFP

វ៉ាស៊ីនតោន៖ មហាសេដ្ឋី លោក Elon Musk​ ដែលទើបនឹងដើរចេញពីតួនាទី នៅក្នុងអង្គភាពប្រសិទ្ធភាពការងារ (DOGE) នៃរដ្ឋាភិបាលអាមេរិក បានរិះគន់សេចក្តីព្រាងច្បាប់ស្តីពីការចំណាយ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ថាអាចនឹងនាំឱ្យមានឱនភាពថវិកាជាតិ។

ក្នុងបទសម្ភាស៍ជាមួយ CBS News លោក Musk​ បានលើកឡើងថា «ខ្ញុំមានការខកចិត្ត ដែលបានឃើញសេចក្តីព្រាងច្បាប់ចំណាយដ៏ធំមួយ និយាយដោយត្រង់ទៅ វាអាចបង្កើនឱនភាពថវិកា និងធ្វើឱ្យខូចដល់ការងាររបស់ DOGE»

ច្បាប់ «One Big, Beautiful Bill Act» ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត ហើយឥឡូវនេះស្ថិតនៅព្រឹទ្ធសភា នឹងអនុវត្តនូវចក្ខុវិស័យរបស់លោក ត្រាំ សម្រាប់យុគសម័យមាស សំដៅកាត់បន្ថយកម្មវិធីសន្តិសុខសង្គម ដោយការបន្តកាត់បន្ថយការបង់ពន្ធរយៈពេល ១០ឆ្នាំ នៃគោលនយោបាយពន្ធ ២០១៧ របស់លោក។ ប៉ុន្តែ​ក្រុមអ្នក​រិះគន់​និយាយ​ថា វា​នឹង​កាត់​បន្ថយ​ការងារ​ថែទាំ​សុខភាព ​សម្រាប់​ប្រជាជន​អាមេរិក​ដែលក្រីក្រ​បំផុត ហើយ​ធ្វើ​ឱ្យ​បំណុល​ជាតិ​ផ្ទុះ​ឡើង៕



Powered by Blogger.