ការប្រកួតប្រជែងមនុស្សយន្តពិភពលោកនៃ CMG បានបិទបញ្ចប់ដោយជោគជ័យ

បរទេស៖ ថ្ងៃទី២៥ ខែឧសភា ការប្រកួតប្រដាល់មនុស្សយន្តនៃ «ការប្រកួតប្រជែងមនុស្សយន្តពិភពលោកនៃ CMG» ដែលរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីអប់រំសង្គម ទីភ្នាក់ងារខេត្ត Zhejiang និងផ្នែកបច្ចេកទេសនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបិទបញ្ចប់ដោយជោគជ័យនៅទីក្រុង Hangzhou។

នេះគឺជាការប្រកួតប្រដាល់លើកដំបូងលើពិភពលោកដែលចូលរួមមនុស្សយន្តដែលមានរូបរាងមនុស្ស ហើយវាក៏ជាការប្រកួតប្រជែងដោយបង្ហាញពីវិទ្យាសាស្ត្រដែលបង្កើតឡើងសម្រាប់ទស្សនិកជនទូទាំងពិភពលោកផងដែរ។ការប្រកួតនេះបានចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍ CCTV10 CCTV News CCTV Video និង CGTN និងនៅលើវេទិផ្សព្វផ្សាយកាក្នុងជាតិនិងអន្តរជាតិដែលអនុញ្ញាតឱ្យទស្សនិកជនទូទាំងពិភពលោកទទួលបានបទពិសោធន៍ជាមួយនឹងការផ្លាស់ប្តូរនៃជីវភាពតាមរយៈបច្ចេកវិទ្យា៕




Powered by Blogger.