កងរាជអាវុធហត្ថខេត្តព្រះសីហនុ បរិច្ចាគថវិកា ៦.៥៩៥.០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឆ្នាំ២០២៥ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៦.៥៩៥.០០០រៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ឆ្នាំ២០២៥ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ក្នុងកិច្ចធានាការការពារ និងថែទាំសុខភាពកុមារកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងឲ្យ លោកឧត្តសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ចំនួន០៦នាក់ អញ្ជើញនាំយកនូវមូលនិធិរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទឹកប្រាក់ចំនួន ៦.៥៩៥.០០០រៀល (ប្រាំមួយលានហាសិបប្រាំបួនម៉ឺនប្រាំពាន់រៀល) ប្រគល់ជូនលោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ដើម្បីចូលរួមបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ឆ្នាំ២០២៥ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ក្នុងកិច្ចធានាការការពារ និងថែទាំសុខភាពកុមារកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ពិធីធ្វើឡើងនៅសាលាខេត្តបណ្តោះអាសន្ន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕








Powered by Blogger.