ក្រសួងសាធារណការ ដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងស្តីពីការចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង ម៉ូតូកង់បួន ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា
ការចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន
ធ្វេីឡេីងតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ឬ នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ។
ករណីសាធារណជន មានតម្រូវការ សំណូមពរ
ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ ឬមតិយោបល់ កែលម្អណាមួយ
អាចផ្តល់ព័ត៌មកយើងខ្ញុំតាមរយៈប្រអប់សារ ឬសូមធ្វើការទំនាក់ទំនង តាមរយៈទូរសព្ទ HOTLINE
"1275” ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕


Post a Comment