នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ចុះពង្រឹង និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លេីផ្លូវជាតិលេខ៤ ត្រង់ចំណុចស្នាក់ការប្រចាំការ P1 ឃ្លាំងលេី ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា ការពង្រឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ ដេីម្បីឱ្យបងប្អូនអ្នកប្រេីប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសដេីម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ ទទួលបាននូវសុខ សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ ទី១.ពង្រឹងអ្នក បើកបរបញ្ច្រាស់ទិសចរាចរណ៍, ទី២.ពង្រឹងការពាក់មួកសុវត្ថិភាព, ទី៣.ល្មើសផ្លាកសញ្ញា - ភ្លេីងសញ្ញាចរាចរណ៍ និងបទល្មើស ចរាចរណ៍ផ្លូវគោកផ្សេងៗទៀត ៕
Post a Comment