កម្ពុជា និងសហភាពអារ៉ាប់រួម ពង្រឹងកិច្ចប្រតិបត្តិការ ដោយបន្តសន្ទុះ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួប លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូត នៃសហភាពអារ៉ាប់រួមប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបន្តសន្ទុះនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត
បានជម្រាបជូនពីគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ច
សហភាពអារ៉ាប់រួមមកកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគ។
លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ដែរថា នឹងមានការហោះហើរ
របស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ រវាងប្រទេសទាំងពីរចាប់ពីខែមិថុនាខាងមុខទៅ។
លោក Aldhaheri បានលើកឡើងថា
«យើងមើលមកប្រទេសកម្ពុជា យើងឃើញសក្តានុពល
យើងឃើញការរីកចម្រើន។ សហភាពអារ៉ាប់រួមមានក្រុមហ៊ុនជំនាញ AI និងមជ្ឈមណ្ឌលទិន្នន័យទំនើប
ហើយយើង នឹងនាំពួកគេមកកម្ពុជា យ៉ាងហោចណាស់ ក៏អាចចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹង AI
ការបង្កើត App និង Software ផ្សេងៗ»៕
Post a Comment