ពូទីន និងត្រាំ នឹងមិនទៅចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅអ៊ីស្ដង់ប៊ូលនោះទេ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នឹងមិនទៅចូលរួមក្នុងកិច្ចចរចាមួយដែលត្រូវបានគេរំពឹងថានឹងក្លាយជាកិច្ចចរចាសន្តិភាព ដោយផ្ទាល់ជាលើកដំបូងរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េនោះទេ។
លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន
ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានដាក់លក្ខខណ្ឌអ្វីទេ។
ប៉ុន្តែកាលពីថ្ងៃពុធ វិមានក្រឹមឡាំងបាននិយាយថាគណៈប្រតិភូរុស្ស៉ី
ក្នុងនោះរួមមានទីប្រឹក្សារបស់លោក ពូទីន គឺលោក Vladimir Medinsky និងអនុរដ្ឋមន្ត្រីការពារជាតិ លោក Alexander Fomin នឹងត្រូវចូលរួមក្នុង
កិច្ចចរចាជាមួយអ៊ុយក្រែន។ បន្ទាប់ពីការប្រកាសរបស់វិមានក្រឹមឡាំងនេះដែរ
មន្ត្រីអាមេរិកម្នាក់បាននិយាយថាលោក ត្រំា ក៏នឹងមិនចូលរួមក្នុងកិច្ចចរចាឡើយ
ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកបង្ហើប ពីបំណងចង់ចូលរួមកិច្ចចរចារវាងរុស្ស៉ី
និងអ៊ុយក្រែន។
ខណៈលោក ពូទីន
មិនដែលបានបញ្ជាក់ថាតើលោកនឹងចូលរួមដោយផ្ទាល់ក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឬក៏យ៉ាងណា
អវត្តមានរបស់ប្រធានាធិបតីអាមេរិក និងរុស្ស៉ី អាចនឹងធ្វើ
ឱ្យក្ដីរំពឹងថានឹងមានការសម្រេចបានលទ្ធផលផ្លែផ្កាក្នុងកិច្ចចរចាបញ្ចប់សង្រ្គាមដែលរុស្ស៉ីបានចាប់ផ្ដើមឡើងកាលពីខែកុម្ភៈ
ឆ្នាំ២០២២ ស្ថិតនៅក្នុងកម្រិតទាប។ លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរ
ថាជំហានបន្ទាប់សម្រាប់កិច្ចចរចានៅពេលអនាគត គឺអាស្រ័យថាតើខាងរុស្ស៉ី
នរណានឹងមានវត្តមាននៅឯកិច្ចចរចា៕

Post a Comment