លោកខាងលិចលុបចោលការរឹតត្បិតលើការប្រើប្រាស់អាវុធ ដែលបញ្ជូនឱ្យអ៊ុយក្រែន
ប្រភព៖ Reuters
បែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថាអាល្លឺម៉ង់រួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចសំខាន់ៗរបស់អ៊ុយក្រែនបានលុបចោល ការរឹតត្បិតលើរយៈចម្ងាយបាញ់នៃអាវុធដែលពួកគេបានផ្ដល់ទៅឱ្យទីក្រុងកៀវ យកទៅប្រើនៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។
លោក Merz ដែលបានឡើងកាន់តំណែងជាអធិការបតីអាល្លឺម៉ង់កាលពីដើមខែឧសភា
ក៏បានសន្យាដែរថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំណាចដែលយើងមាន
ដើម្បីបន្តគាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំងជំនួយយោធា
ក្រោមការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធដទៃ»។
នៅក្នុងបទសម្ភាសន៍មួយ លោក Merz
បានបន្ថែមថា «វាមិនមានទៀតឡើយ
ការរឹតត្បិតលើអ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី
ដែលនេះមានន័យថាអ៊ុយក្រែនចាប់ពីឥលូវនេះទៅ អាចការពារខ្លួនឯងតាមរយៈការវាយប្រហារលើ
គោលដៅយោធាក្នុងទឹកដីរុស្ស៉ី»។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Merz
រុស្ស៉ីបានព្រមានថាការសម្រេចចិត្តខាងលើគឺជារឿងគ្រោះថ្នាក់ជាទីបំផុត
ហើយអាចនឹងបង្កឧបសគ្គរារាំងស្ទះដល់ការស្វែងរក កិច្ចព្រមព្រៀងសន្តិភាព៕
Post a Comment