សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យសាធារណជន បញ្ចប់ការវែកញែក រឿងលក់ព្រលាន យន្តហោះពោធិ៍ចិនតុង
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យសាធារណជន ជាពិសេសក្រុមអ្នកវិភាគ និងក្រុមប្រឆាំង បញ្ចប់ការជជែកវែកញែក រឿងចោទប្រកាន់ រាជរដ្ឋាភិបាលថា ជុំវិញការលក់ ទីតាំងព្រលានយន្តពោធិ៍ចិនតុង ទៅក្រុមហ៊ុនឯកជន ។
ដោយសម្តេចអះអាងថា គ្មានការលក់ដោះដូរលក់
ជាថ្នូរនឹងអ្វីនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានចោទសួរថា បើក្រុមជ្រុលនិយមដែលលើកឡើងថា មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនោះ សូមបញ្ជាក់ឯកសារមក! ខណៈរាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺគ្មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរក្សាទុកនូវព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីការពារក្នុងករណីដែលព្រលានយន្តហោះថ្មី ចៃដន្យមានបញ្ហាណាមួយកើតឡើងគឺអាចយកព្រលានយន្តហោះចាស់នេះ ប្រើប្រាស់ជំនួសវិញបាន។ ក្រៅពីនេះព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ឱ្យជារបស់ឯកជនឡើយ ដោយធ្វើយ៉ាងណារក្សាទីតាំងព្រលានយន្តហោះចាស់នេះទុក ជាទីតាំងប្រវត្តិសាស្រ្ដ៕

Post a Comment