អាជ្ញាធរក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយលើផ្លូវសាធារណៈជុំវិញផ្សារលើ

អត្ថបទ៖ ទឹង សុភាព 

ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីពិនិត្យឃេីញការលក់ដូរនៅខាងក្រោយបរិវេណផ្សារលើដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់​ រដ្ឋបាលក្រុងព្រះសីហនុដឹកនាំដោយលោក ឃន ម៉ន នាយករដ្ឋបាលបានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយលើផ្លូវសាធារណៈ(ផ្លូវជុំវិញផ្សារលើ) ព្រោះថានៅជុំវិញបរិវេណផ្សារលើអាជ្ញាធរក្រុងបានឲ្យអាជីវករដែលមានលំនៅដ្ឋានរបងបានរុះរើពង្រីកផ្លូវទៅតាមប្លង់ប្រព័ន្ធបានទូលាយសម្រាប់ឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួលកាត់បន្ថយការកកស្ទះចរាចរណ៍ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យនានាក៏ដូចជាថ្ងៃឈប់សម្រាកនៅចុងសប្តាហ៍។

លោក ឃន ម៉ន នាយករដ្ឋបាលក្រុងព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា​ បន្ទាប់ពីអាជ្ញាធរបានរៀបចំផ្លូវធំទូលាយក៏នៅមានអ្នកលក់ដូររម៉កបានលក់ដូរឥតសណ្ដាប់ធ្នាប់បង្កឲ្យបាត់សណ្ដាប់ធ្នាប់នូវបរិវេណផ្សារទើបមន្ត្រីជំនាញចុះរៀបចំឱ្យការលក់ដូរបានល្អឡើងវិញ។ ក្នុងនាមរដ្ឋបាលក្រុងលោកក៏បានស្នើទៅដល់អាជីវករលក់ដូរនៅជុំវិញបរិវេណផ្សារលើទាំងអស់ចូលរួមជាមួយនឹងអាជ្ញាធរដើម្បីបញ្ជៀសឲ្យបាននៅការកកស្ទះនិងមានសណ្ដាប់ធ្នាប់សោភ័ណ្ឌភាពបរិស្ថានស្អាតជុំវិញផ្សារលើផងដែរ៕











Powered by Blogger.