នគរបាលរាជធានីភ្នំពេញស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបណ្តេញចេញពីក្របខណ្ឌ និងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថាករណីនគរបាលរាជធានីភ្នំពេញដែលស្រវឹងបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ និងរបួសត្រូវបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តនូវបទពិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខណ្ឌផងដែរ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បាន អះអាងថាច្បាប់
គឺមិនបានបែងចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា ស្មើភាពគ្នា
ហើយជនបង្ករូបនេះត្រូវបានរៀបចំ នីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ
ព្រមទាំងអនុវត្តនូវបទពិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខណ្ឌផងដែរ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ គូសបញ្ជាក់ថា«ខ្ញុំបាទ
សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើន
លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅមុខក្រសួងមហាផ្ទៃ
ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិត បង្កឡើងដោយនគរបាលរាជធានី ឈ្មោះ ហ៊ុន
ហេង ។សូមជំរាបជូនថាភ្លាមៗ ខ្ញុំបាទបញ្ជាឱ្យជំនាញ និងមូលដ្ឋាន
ចុះដល់កន្លែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ក សង្រ្គោះ អ្នករបួស
និងរៀបចំសណ្ដាប់ធ្នាប់»។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់បន្ថែមថា «សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែងចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា
ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។ពេលនេះ ឈ្មោះ ហ៊ុន ហេង
បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះព្រមទាំអនុវត្តនូវបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខណ្ឌផងដែរ។សូមមហាជន
ជូនជ្រាបជាព័ត៌មាននិងសំណូមពរដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ
ត្រូវតែចូលរួមគោរច្បាប់ដាច់ខាតទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)»។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង១៣
និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ត្រង់ចំណុច មុខក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
បង្កឡើងដោយរថយន្ត LEXUS RX400H បុករះ
ម៉ូតូកង់បីចំនួន៣គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង។ ហេតតុការណ៍នេះ បង្កឲ្យមានមនុស្សស្លាប់១នាក់
រងរបួសធ្ងន់២នាក់ និងរងរបួសស្រាល ៣នាក់ ។ មូលហេតុគ្រោះថ្នាក់ គឺអ្នកបើកបររថយន្តLEXUS
RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹង មានអត្រាជាតិ
អាល់កុល0.35mg/L៕


Post a Comment