ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត បានរៀបចំអបអរសាទរ ព្រះរាជពិធីបុណ្យចម្រេីនព្រះជន្មព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧២ យាងចូល៧៣ ព្រះវស្សា។
ពិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត និងអញ្ជេីញចូលរួមពីសំណាក់ ព្រះតេជគុណ ព្រះមេគុណ ព្រះថេរានុថេរគ្រប់ព្រះអង្គ ទាំងពីរគណៈ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គជុំវិញខេត្ត ក្រុមប្រឹក្សាស្រុកទាំង៥ អភិបាលបាល អភិបាលរងក្រុង-ស្រុកទាំងប្រាំ និងលោកគ្រូ អ្នកគ្រូ ក្រុមយុវជន និងសិស្សានុសិស្ស ពិធីនេះប្រារព្ធធ្វេីឡេីងនៅអគារ"ខ" រដ្ឋបាលសាលាខេត្ត៕
Post a Comment