ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្ត និងជំរុញឱ្យមានចលនាបរិច្ចាគឈាម ឱ្យកាន់តែផុសផុលបន្ថែមទៀត
ខេត្តកំពង់ធំ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ការជំរុញរបស់ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី
នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា
ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន
ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនេះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម
ក្នុងការរៀបចំយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាមនេះឡើង ហើយឯកឧត្តមជឿជាក់ថា
តាមរយៈយុទ្ធនាការនេះ នឹងក្លាយជាចលនាជំរុញការបរិច្ចាគឈាមជូនប្រជាជនកម្ពុជា។
លើសពីនេះ ឧបនាយករដ្ឋមន្ត្រី ថា
“លើកទឹកចិត្តដល់បងប្អូនឱ្យបន្តចូលរួមក្នុងយុទ្ធនាការនេះ ឱ្យបានកាន់តែច្រើនថែមទៀត
ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា”៕

Post a Comment