អាមេរិកកាត់បន្ថយកម្មវិធីផ្តល់ជំនួយស្បៀងអាហារ សម្រាប់កុមារនៅតាមប្រទេសក្រីក្រ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA) បានលុបចោលគម្រោងចំនួន១៧ នៅក្រោមកម្មវិធីផ្តល់ជំនួយបរទេសមួយ ដែលផ្គត់ផ្គង់ការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន ក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។
អ្នកនាំពាក្យ USDA បាននិយាយថា គម្រោងទាំងនេះ ត្រូវបានសម្រេចលុបចោល
ស្របតាមបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ
ដែលបង្គាប់ឱ្យសម្របការផ្តល់ជំនួយបរទេសឱ្យត្រូវគ្នាជាមួយផលប្រយោជន៍របស់សហរដ្ឋអាមេរិក
ក្រោមគោលនយោបាយរបស់លោក។
ការកាត់បន្ថយខាងលើធ្វើឡើង
ចំពោះកម្មវិធីស្បៀងអាហារសម្រាប់ការសិក្សា McGovern-Dole និងបន្ទាប់ពីសប្តាហ៍មុននេះ គម្រោងចំនួន២៧ ក៏ទើបតែត្រូវបានលុបចោលផងដែរ
ក្រោមកម្មវិធីជំនួយស្បៀងអាហារសម្រាប់ការអភិវឌ្ឍរបស់ USDA។ ប្រការនេះ បានបង្កើនក្តីបារម្ភអំពីការកើនឡើងនៃភាពអត់ឃ្លានលើពិភពលោក។
ជារួមគម្រោងចំនួន៤៤
ត្រូវបានលុបចោលនៅតាមប្រទេស ដូចជាហុងឌូរ៉ាស កៀហ្ស៉ីស៊ីស្ថាន សៀរ៉ាឡេអូន និងនេប៉ាល់
ជាដើម។ ទោះជាបែបនេះក្តី ក្រសួងកសិកម្មអាមេរិក នៅដំណើរការគម្រោង១៤ទៀត
នៃកម្មវិធីស្បៀងអាហារសម្រាប់ការអភិវឌ្ឍ ក្នុងប្រទេសចំនួន១៧ និងគម្រោង McGovern-Dole ចំនួន៣០ ក្នុងប្រទេសចំនួន២២៕
Post a Comment