សម្តេចធិបតី៖ មនុញ្ញផលសន្តិភាពបានប្រែក្លាយអតីតតំបន់សមរភូមិក្ដៅគគុក មកជាតំបន់អភិវឌ្ឍន៍គ្រប់យ៉ាង

ខេត្តកំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រយៈពេល៣ថ្ងៃចុងក្រោយនេះ សម្ដេចអញ្ជើញបានសម្ពោធសមិទ្ធផលចំនួនពីរ ដោយក្នុងនោះគឺសាលារៀននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងរោងចក្រស៊ីម៉ងត៍ នៅខេត្តកំពង់ស្ពឺ ខណៈពីអតីតកាលកន្លែងទាំងនេះ ធ្លាប់តែជាកន្លែងសមរភូមិសង្គ្រាមប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករវាងកម្លាំងរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម។

សម្តេចធិបតី លើកឡើងថា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺបានកើតចេញពី មនុញ្ញផលនៃសន្តិភាពខណៈពាក្យ «សន្តិភាព» នេះគឺសំខាន់បំផុតត្រូវតែថែរក្សាឲ្យខាងតែបានចង់អ្នកណាធុញនូវការដែលយើងនិយាយពាក្យនេះ បណ្តោយឲ្យគេធុញទៅចុះវាជារឿងរបស់គេ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា ទោះជាយ៉ាងណាក៏ដោយ កន្លែងដ៏ក្តៅគគុងទាំងពីរនេះបានប្រែក្លាយជាកន្លែងមានការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងចក្រសហគ្រាស សាលារៀន មន្ទីរពេទ្យកាន់តែច្រើនទៅៗ ដោយសារតែមនុញ្ញផលនៃសុខសន្តិភាព និងជាស្នួននៃនយោ បាយឈ្នះ ឈ្នះ របស់ស្ថាបនិកឯកនៃសន្តិភាព។

នៅក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុន ខនន៍ ខេធី ស៊ីមេន ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុបក្នុងប្រទេសកម្ពុជា ដោយបានចំណាយថវិកាជាងពីររយលានដុល្លារអាមេរិក ហើយអាចផលិតស៊ីម៉ងបានជាងពីរលានតោនក្នុងមួយឆ្នាំៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។

 ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានសម្តែងមោទនភាពផងដែរ ដោយលើកឡើងថា ពីមុនកម្ពុជាបាននាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសមួយរយភាគរយ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រ ទេសផលិត និងនាំចេញស៊ីម៉ងត៍ទៅក្រៅប្រទេសថែមទៀតផង។ ដោយសម្តេចធិបតីបានបញ្ជាក់ទៀតថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ហើយ ដោយបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារ ព្រមទាំងផ្តល់ការងារ ជូនប្រជាពលរដ្ឋប្រមាណ ៣,០០០កន្លែង ហើយអាចផលិតស៊ីម៉ងត៍បានរាប់លានតោនក្នុងមួយឆ្នាំៗ៕



 

Powered by Blogger.