APEC ព្រមានពីផលប៉ះពាល់នៃពន្ធគយអាមេរិកលើពាណិជ្ជកម្ម
ប្រភព៖ Reuters
កូរ៉េខាងត្បូង៖ ក្រុមប្រទេសនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានព្រមានថា ការនាំចេញក្នុងតំបន់នឹងស្ទើរតែគ្មានកំណើននៅឆ្នាំនេះ ចំពេលមានពន្ធគយរបស់សហរដ្ឋអាមេរិក។
ប្លុក APEC ដែលមានសមាជិកចំនួន
២១ បានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ
ដោយអ្នកតំណាងពាណិជ្ជកម្មនានា នឹងពិភាក្សាគ្នាអំពីពាណិជ្ជកម្មពហុភាគី
និងរបៀបវារៈនៃកិច្ចសហប្រតិបត្តិការផ្សេងទៀត
រួមទាំងកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំពោះមុខបញ្ហាប្រឈមបច្ចុប្បន្ន។
នៅខាងក្រៅកិច្ចប្រជុំនេះ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីកូរ៉េខាងត្បូង
និងជំនួបទល់មុខគ្នាលើកដំបូងជាមួយភាគីនូវែលសេឡង់ ក៏ដូចជាប្រទេសអាស៉ីផ្សេងទៀត។
តាមរបាយការណ៍វិភាគនិន្នាការក្នុងតំបន់
ដែលប្រកាសក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្នាំ ២០២៥
នៅឯកោះរមណីយដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង APEC
បានព្យាករថា ការនាំចេញក្នុងតំបន់អាចកើនឡើងត្រឹមតែ
០.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងដល់កម្រិត ៥.៧ភាគរយ កាលពីឆ្នាំមុន។
សេចក្តីប្រកាសក៏បានគូសបញ្ជាក់ដែរថា កំណើនពាណិជ្ជកម្ម នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំង APEC ដោយសារតម្រូវការពីខាងក្រៅមានកម្រិតទាប ជាពិសេសនៅក្នុងការផលិត
និងចំពោះទំនិញប្រើប្រាស់ ស្របពេលមានការកើនឡើងនូវភាពមិនច្បាស់លាស់
ជុំវិញវិធានការពាណិជ្ជកម្ម៕

Post a Comment