នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២
ប្រភព៖ Reuters
ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអង្គារ ទី១៣ ខែឧសភា បានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ រួមជាមួយក្រុមរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពី គណបក្សរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីដើមខែឧសភាកន្លងទៅនេះ។
គណបក្សពលករ ឬ Labor Party របស់លោក Albanese
បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី៣ ខែឧសភា
ដែលត្រូវបានក្រុមអ្នកវិភាគខ្លះជឿថាជោគជ័យនេះគឺ
ដោយសារតែគោលនយោបាយមួយចំនួនរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
លោក Albanese និងក្រុមរដ្ឋមន្ត្រីរបស់លោកបានស្បថចូលកាន់តំណែងក្នុងពិធីមួយប្រព្រឹត្តទៅ នៅឯ Government House ដែលជាកន្លែងធ្វើការរបស់នាយករដ្ឋមន្ត្រី ក្នុងទីក្រុង Canberra។ សម្រាប់តំណែងរដ្ឋមន្ត្រីសំខាន់ៗដូចជា ហិរញ្ញវត្ថុ ការបរទេស ការពារជាតិ
និងពាណិជ្ជកម្ម នៅក្រោមអាណត្តិទី២នៃរដ្ឋាភិបាលលោក Albanese មិនមានការផ្លាស់ប្ដូរទេ៕
Post a Comment