KOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការលើកម្ពស់វិនិយោគ តាមរយៈកម្មសិទ្ធិបញ្ញា និងកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ទីភ្នាក់ងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA)បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទការលើកម្ពស់វិនិយោគក្នុងប្រទេសកម្ពុជា តាមរយៈ កម្មសិទ្ធិបញ្ញា និង កម្មវិធី ទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម ។

 ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់កយកា-KOICAក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងលើកកម្ពស់ការប្រើប្រាស់កម្មវិធី ទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា សិក្ខាសាលាបានធ្វើឡើងនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា​ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការនៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម អ៊ឹម សួរ ប្រធាន សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA)។  មានការអញ្ជើញចូលរួមប្រមាណ១០០នាក់ រួមទាំងតំណាងមកពី ទីភ្នាក់ងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ក្រសួងពាណិជ្ជកម្ម​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េនិងតួអង្គពាក់ព័ន្ធក្នុងវិស័យកម្មសិទ្ធិបញ្ញាបានចូលរួមសិក្ខាសាលានេះ។

 ក្នុងអំឡុងពេលសិក្ខាសាលានេះ ឯកឧត្តម សួន វិជ្ជា ប្រធាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីបច្ចុប្បន្នភាពយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញានិងការអនុវត្តល្អបំផុតរបស់កម្ពុជាដោយសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ឯកឧត្តមក៏បានណែនាំគម្រោងកយកាជាមួយក្រសួងពាណិជ្ជកម្មដែលជាគម្រោងកំពុងពិចារណា​ដែលមានចំណងជើងថា មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា- Cambodia’s National Trademark Management Center (NTMC) and IP-Business Information Platform Development Project” ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ដោយលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបន្តជាមួយកយកា-KOICA ក្នុងវិស័យកម្មសិទ្ធិបញ្ញា។

 លោកស្រី ឱ វណ្ណឌីម៉ា​ ប្រធាន​ នាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម និង លោក ស្វាយ រ៉េន អនុប្រធាន នាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចែករំលែកការយល់ដឹងអំពីប្រព័ន្ធកម្មសិទ្ធិបញ្ញា និងកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា។ ទាញចេញពីបទពិសោធន៍ដែលទទួលបានតាមរយៈកម្មវិធីបណ្តុះបណ្តាលសមត្ថភាពរបស់ កយកា-KOICA ឆ្នាំ២០២៣-២០២៤ ដែលមានចំណងជើងថា"កម្មសិទ្ធិបញ្ញា និង កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា"ពួកគាត់បានពិភាក្សាអំពីរបៀបដែលប្រព័ន្ធ កម្មសិទ្ធិបញ្ញា របស់ប្រទេសកូរ៉េបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន យុទ្ធសាស្ត្រសម្រាប់ការអនុវត្តមេរៀនទាំងនេះចំពោះប្រទេសកម្ពុជា និងផែនការសកម្មភាពដែលបានបង្កើតឡើងបន្ទាប់ពីការបណ្តុះបណ្តាល។ ពួកគាត់ក៏បានផ្តល់ទិដ្ឋភាពទូទៅនៃកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម ស្ថិតិចែករំលែកស្ថិតិស្តីអំពីការស្នើសុំ កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម ដោយបានពន្យល់ពីនីតិវិធីសម្រាប់ការដាក់ពាក្យតាមអនឡាញ និងបានពិភាក្សាពីបញ្ហាប្រឈម និងសក្តានុពលដំណោះស្រាយ សម្រាប់ដំណើរការសាកល្បងប្រកាសនីយបត្រតក្កកម្មរបស់ប្រទេសកម្ពុជា។

 ជាចុងក្រោយ ឯកឧត្តម សួន សុផល​អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីយុទ្ធសាស្ត្រសម្រាប់ការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស តាមរយៈការលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងប្រព័ន្ធអេកូឡូស៊ីនៃការវិនិយោគដែលជំរុញដោយកម្មសិទ្ធិបញ្ញា។

សិក្ខាសាលានេះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរបស់ កយកា-KOICA ក្នុងការពង្រឹងធនធានមនុស្សនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាកម្មវិធីពង្រឹងសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(កម្មវិធីបណ្តុះបណ្តាលរបស់កយកា)។ កម្មវិធីបណ្តុះបណ្តាល ផ្តោតលើការកសាងសមត្ថភាពរបស់អ្នកបង្កើតគោលនយោបាយ មន្ត្រីសាធារណៈ និងអ្នកជំនាញ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ១៩៩៤មក កយក-KOICA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងបច្ចេកវិទ្យា ដោយផ្តល់អត្ថប្រយោជន៍ដល់មន្ត្រីកម្ពុជាចំនួន៤​ ១៧៩នាក់ ដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលនៅប្រទេសកូរ៉េ។ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) ដែលមានសមាសភាពជាអតីត កម្មសិក្សាការី និង និស្សិតអាហារូបករណ៍ របស់កយកា-KOICA បានរៀបចំសិក្ខាសាលាយ៉ាងខ្ជាប់ខ្ជួន ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានតាមរយៈការបណ្តុះបណ្តាលនៅកូរ៉េ ដេម្បីចូលរួមចំណែកដល់ការផ្សព្វផ្សាយជំនាញក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ កយកា-KOICA នៅតែប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រនៃកម្មសិទ្ធិបញ្ញា៕

KOICA Hosts Knowledge Sharing Seminar on Promoting Investment through Intellectual Property and the Patent Recognition Program in Cambodia

Phnom Penh – On April 30, 2025, the Korea International Cooperation Agency (KOICA) Cambodia Office, in collaboration with the Ministry of Industry, Science, Technology and Innovation (MISTI), the Ministry of Commerce (MoC), the Council for the Development of Cambodia (CDC), and the Cambodia-Korea Alumni Association (CAMKAA), organized a Knowledge Sharing Seminar under the theme “Promotion of Investment in Cambodia through Intellectual Property and the Patent Recognition Program.”

As part of KOICA’s ongoing efforts to strengthen Cambodia’s intellectual property system and promote the utilization of the Patent Recognition Program (PRP), the seminar took place at the MISTI. The event was presided over by Ms. CHOI Moon Jung, Country Director of the KOICA Cambodia Office; H.E. Phork Sovanrith, Secretary of State of MISTI; and H.E. Im Sour, President of CAMKAA. Approximately 100 participants, including representatives from KOICA, MoC, CDC, CAMKAA, and stakeholders in the intellectual property field, attended the seminar.

During the seminar, H.E. Suon Vichea, Director of the Department of Intellectual Property at the Ministry of Commerce, introduced Cambodia’s current IP strategies and best practices, emphasizing the critical role of intellectual property in economic development. He also introduced the KOICA-MoC project under consideration, titled "Cambodia’s National Trademark Management Center (NTMC) and IP-Business Information Platform Development Project," which is scheduled to commence in 2026, highlighting the importance of continued cooperation with KOICA in the field of intellectual property.

Ms. Or Vandyma, Director, and Mr. Svay Rien, Deputy Director of the Department of Industrial Property at MISTI, shared insights on Cambodia’s intellectual property system and patent recognition efforts. Drawing from the experience gained through KOICA’s 2023–2024 capacity building training program titled “Intellectual Property and Patent Recognition System in Cambodia,” they discussed how Korea’s IP system contributed to its economic growth, strategies for applying these lessons to Cambodia, and the Action Plan developed following the training. They also provided an overview of the Patent Recognition Program (PRP), shared statistics on PRP requests, explained the procedures for online filing, and discussed challenges and potential solutions for improving Cambodia’s patent examination process.

Finally, H.E. Suon Sophal, Deputy Secretary General of the Council for the Development of Cambodia (CIB/CDC), presented strategies for attracting foreign direct investment (FDI) through the promotion of intellectual property protections and emphasized the importance of building an IP-driven investment ecosystem.

This seminar also reflected KOICA’s broader commitment to strengthening human resources in Cambodia through initiatives such as the Capacity Improvement and Advancement for Tomorrow (CIAT) Program. The CIAT Program focuses on building the capacity of policymakers, public officials, and experts to drive economic and social development. Since its launch in 1994, CIAT has played a vital role in promoting the exchange of expertise and technology, benefiting 4,179 Cambodian officials who completed training programs in Korea. CAMKAA, composed of KOICA fellowship alumni, has been consistently organizing seminars to share the knowledge and experiences gained through training in Korea, contributing to the dissemination of expertise across various sectors in Cambodia. KOICA remains committed to supporting Cambodia’s socio-economic development through the strategic use of intellectual property.







Powered by Blogger.