រុស្ស៊ី និងអ៊ុយក្រែន ចោទដាក់គ្នាពីបទរំលោភបទឈប់បាញ់ បុណ្យ Easter
ប្រភព៖ Reuters
ម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់គ្នាសម្រាប់ឱកាសបុណ្យ Easter ដែលត្រូវបានប្រកាសជាឯកតោភាគីដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៉ី លោក
វ្ល៉ាឌីមៀ ពូទីន បានប្រកាស «បទឈប់បាញ់បុណ្យ Easter»
ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន
ដោយចាប់ផ្តើមល្ងាចថ្ងៃសៅរ៍រហូតដល់ថ្ងៃចន្ទ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា
ខ្លួនបានវាយបកការវាយប្រហាររបស់អ៊ុយក្រែនពេញមួយយប់នៅក្នុងតំបន់ Donetsk
ខណៈដែលកងទ័ពរុស្ស៊ី «នៅតែស្ថិតក្នុងជួរ
និងទីតាំងដែលបានកាន់កាប់ពីមុន» ដោយគោរពតាមបទឈប់បាញ់។
ក្រសួងបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានបាញ់មកលើទីតាំងរុស្ស៊ីចំនួន ៤៤៤ដង
និងបានធ្វើការវាយប្រហារដោយដ្រូនជាង ៩០០ដង។
ផ្ទុយទៅវិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr
Zelenskyy បានចោទប្រកាន់រុស្ស៊ីថាបានរំលោភបទឈប់បាញ់ដែលខ្លួនប្រកាសដោយខ្លួនឯង។
លោកបានថ្លែងនៅថ្ងៃអាទិត្យថា មានសកម្មភាពវាយលុករបស់រុស្ស៊ីចំនួន ២៦លើក
បានកើតឡើងចាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអាទិត្យ
រហូតដល់ពេលថ្ងៃត្រង់ថ្ងៃអាទិត្យនេះ៕
Post a Comment