អ៊ុយក្រែន នឹងទទួលបានជំនួយយោធាថ្មី ៥៨០លានដុល្លារ ដែលដឹកនាំដោយចក្រភពអង់គ្លេស

 ប្រភព៖ Reuters

ឡុងដ៍៖ នៅថ្ងៃសុក្រ ទី១១ ខែមេសា ចក្រភពអង់គ្លេស បានប្រកាសថា អ៊ុយក្រែននឹងទទួលបានជំនួយយោធាថ្មី គិតជាទឹកប្រាក់ ៤៥០លានផោន ឬស្មើនឹង៥៨០លានដុល្លារ ខណៈក្រុមសម្ព័ន្ធមិត្តអឺរ៉ុប ព្យាយាមជួយពង្រឹងគោលជំហររបស់អ៊ុយក្រែន មុនពេល​មានកិច្ចព្រមព្រៀងសន្តិភាពណាមួយ ជាមួយរុស្ស៉ី។

ការប្រកាសផ្តល់ជំនួយយោធាថ្មីខាងលើ គឺស្របពេលដែលរដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក John Healey ត្រូវដឹកនាំកិច្ចប្រជុំរវាងក្រុមប្រទេស Ukraine Defence Contact Group នៅទីក្រុងព្រុចសែល រួមជាមួយសមភាគីអាល្លឺម៉ង់ លោក Boris Pistorius។ ក្រុមនេះ រួមមានសមាជិក NATO និងប្រទេសដទៃទៀត ដែលជួយគាំទ្រអ៊ុយក្រែន។

ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ក្នុងចំណោមទឹកប្រាក់ខាងលើ ចក្រភពអង់គ្លេស នឹងចូលរួមផ្តល់ចំនួន៣៥០លានផោន ដោយយកចេញពីក្នុងកញ្ចប់ជំនួយយោធាទំហំ ៤.៥ពាន់លានផោន ដែលទីក្រុងឡុងដ៍ត្រៀមសម្រាប់អ៊ុយក្រែន នៅក្នុងឆ្នាំនេះ ហើយ​១០០លានផោនទៀត គឺជាការចូលរួមចំណែកពីប្រទេសន័រវែស៕



 

Powered by Blogger.