ទីស្តីការគណៈរដ្ឋមន្រ្តី ជូនដំណឹងពីដាក់តាំងបង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ក្រោមប្រធានបទ «ចូលរួមប្រើប្រាស់ផលិតផលខ្មែរ»
ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តី បានជូនដំណឹងទៅលោក លោកស្រី ដែលជាអ្នកដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ជ្រាបថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួ សហគ្រាសក្នុងស្រុក មកពីបណ្តារាជធានី-ខេត្តចំនួន៧១សហគ្រាស នឹងរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ ក្នុងរយៈពេលពេញ២ថ្ងៃ នៅទីស្តីការគណៈរដ្ឋមន្រ្តី (អគារមិត្តភាព ជាន់ផ្ទាល់ដី ចូលពីច្រកផ្នែកខាងត្បូង)។
សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី
បានបញ្ជាក់ថា ការដាក់តាំងនេះ
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ដើម្បីចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៨
ឆ្នាំ២០២៥ ក្រោមប្រធានបទ «ចូលរួមប្រើប្រាស់ផលិតផលខ្មែរ»។
អាស្រ័យហេតុនេះ សូមលោក លោកស្រី
ដែលជាអ្នកដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី
អញ្ជើញចូលរួមទស្សនាការតាំងបង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយខាងលើ
ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥
ចាប់ពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង១៧៖៣០នាទី ដើម្បីរួមគ្នាប្រើប្រាស់
និងលើកស្ទួយផលិតផលខ្មែរយើង៕
Post a Comment