កម្ពុជា-អូទ្រីស បញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យនានា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wilhelm M. Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ 

ក្នុងកិច្ចជំនួប ភាគីទាំងពីរបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យនានា ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។ លោកជំទាវអនុរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូទ្រីសចំពោះជំនួយដ៏មានតម្លៃដល់ប្រទេសកម្ពុជាកន្លងមក ជាពិសេសក្នុងវិស័យដោះមីន និងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ៕





Powered by Blogger.