សភា និងធនាគារជាតិនៃកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)
ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ឆ្នាំ១៩៨០ - ២០ មីនា ឆ្នាំ២០២៥) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សភានៃព្រះរាជាណាចក្រកម្ពុជាមាន រដ្ឋសភា និងព្រឹទ្ធសភា សហការជាមួយធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ។
ក្នុងនាម សម្ដេចប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមនិង របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាការអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ឆ្នាំ១៩៨០ - ២០ មីនា ឆ្នាំ២០២៥)៕
Post a Comment