ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីបិទក្រសួងអប់រំអាមេរិក
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានបំណងបិទក្រសួងអប់រំអាមេរិក ដែលនេះជាការបំពេញតាម ពាក្យសន្យាជាយូរណាស់មកហើយរបស់លោកទៅចំពោះក្រុមអ្នកនយោបាយអភិរក្សនិយម។
លោក ត្រាំ បាននិយាយថារដ្ឋាភិបាលអាមេរិក
បានចំណាយទៅលើសិស្ស ច្រើនជាងប្រទេសណាៗទាំងអស់
ប៉ុន្តែគុណភាពអប់រំស្ថិតនៅចំណាត់ថ្នាក់មិនល្អជាខ្លាំង
ហើយលោកផ្ទាល់ចង់កាត់បន្ថយការចំណាយ។ តាមបទប្រតិបត្តិខាងលើ គោលនយោបាយអប់រំទាំងមូល
និងសាលារៀននៅអាមេរិកនឹងត្រូវប្រគល់ទៅឱ្យរដ្ឋនីមួយៗជាគ្រប់គ្រងវិញ។
នៅឯពិធីចុះហត្ថលេខាមួយក្នុងបន្ទប់ East
Room នៃសេតវិមាន លោក ត្រាំ
បានបញ្ជាក់ថាបទបញ្ជាប្រតិបត្តិដែលលោកបានចុះហត្ថលេខា
គឺជាជំហានដំបូងមួយឆ្ពោះទៅការរំលាយក្រសួងអប់រំ។
ក៏ប៉ុន្តែការបិទក្រសួងណាមួយនៅអាមេរិក មិនមែនសម្រេចដោយប្រធានាធិបតីតែម្នាក់ឯង
នោះទេ ដោយត្រូវឆ្លងកាត់ ឬទទួលបានការយល់ព្រមពីសភាទាំង២របស់សហរដ្ឋអាមេរិកជាមុនសិន។
ឧបសគ្គចម្បងរបស់លោក ត្រាំ
គឺនៅព្រឹទ្ធសភាអាមេរិក ជាទីដែលបក្សសាធារណរដ្ឋ គ្រប់គ្រង៥៣អាសនៈ។
ប៉ុន្តែសេចក្តីព្រាងច្បាប់ធំៗ ដូចជាច្បាប់ដើម្បីបិទក្រសួង ជាដើម ត្រូវការសំឡេងគាំទ្រសរុប៦០អាសនៈ
ក្នុងចំណោមអាសនៈសរុប១០០ ពោលគឺត្រូវការការគាំទ្រពីសមាជិកបក្សប្រជាធិបតេយ្យ
យ៉ាងហោច៦នាក់។ ពុំទាន់មានសញ្ញាបង្ហាញថា សមាជិកបក្សប្រជាធិបតេយ្យ
នៅព្រឹទ្ធសភាអាមេរិក នឹងគាំទ្រការរំលាយក្រសួងអប់រំ នៅឡើយទេ៕
Post a Comment