ពូទីន និង ត្រាំ យល់ចិត្តគ្នាច្បាស់ និងប្តេជ្ញាស្តារទំនាក់ទំនងឡើងវិញ
ប្រភព៖ Reuters
មូស្គូ៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានទំនាក់ទំនងល្អ និងប្តេជ្ញាចិត្តស្តារឡើងវិញនូវទំនាក់ទំនងដែលខូចខាតយ៉ាងធ្ងន់ធ្ងររវាងសហរដ្ឋអាមេរិក និងរុស្ស៊ីជាជំហានៗ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បានថ្លែងបន្ទាប់ពីលោកពូទីន និងលោក ត្រាំ
បាននិយាយតាមទូរសព្ទកាលពីថ្ងៃអង្គារ
ហើយមេដឹកនាំរុស្ស៊ីបានយល់ព្រមបញ្ឈប់ការវាយប្រហារលើទីតាំងថាមពលរបស់អ៊ុយក្រែនជាបណ្តោះអាសន្ន
ប៉ុន្តែបានបដិសេធមិនគាំទ្របទឈប់បាញ់រយៈពេល ៣០ ថ្ងៃពេញលេញ ដែលលោក ត្រាំ
សង្ឃឹមថាជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍នោះទេ។
លោក Peskov បានបន្ថែមថា
ខ្សែទូរស័ព្ទនិងវីដេអូផ្ទាល់រវាងប្រធានាធិបតីនៃប្រទេសទាំងពីរមានជាយូរមកហើយ
តែកម្រត្រូវបានប្រើប្រាស់ក្នុងអំឡុងរដ្ឋបាលលោក Biden។
លោកសង្ឃឹមថាខ្សែទំនាក់ទំនងនេះនឹងត្រូវបានប្រើប្រាស់ញឹកញាប់ជាងមុន។
លោកក៏បានទទួលស្គាល់ថាទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកត្រូវបានបំផ្លាញយ៉ាងខ្លាំងក្នុងអំឡុងរដ្ឋបាលមុនៗ
ហើយថាការស្ដារឡើងវិញនឹងទាមទារពេលវេលា ការខិតខំ
និងឆន្ទៈរបស់មេដឹកនាំទាំងពីរ៕
Post a Comment