ត្រាំ នឹងចុះហេត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីបិទក្រសួងអប់រំអាមេរិក
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ សេតវិមាន បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បី បិទក្រសួងអប់រំអាមេរិកចោល ជាការបំពេញតាមពាក្យសន្យាដ៏សំខាន់មួយរបស់លោក។
លោក ដូណាល់ ត្រាំ
កាលពីខែកុម្ភៈបានព្រមានថាលោកចង់បិទក្រសួងអប់រំជាបន្ទាន់ ប៉ុន្តែបានទទួលស្គាល់ថាលោកត្រូវការការគាំទ្រពីសភាអាមេរិកជាមុនសិន
ដែលជាអ្នកចាត់ចែងកញ្ចប់ថវិកា និងសហជីពរបស់គ្រូបង្រៀន។ ការប៉ុនប៉ងបិទក្រសួងអប់រំកំពុងរងការជំទាស់ពីសំណាក់អ្នកប្រជាធិបតេយ្យមួយក្រុមដែលបានដាក់ពាក្យបណ្ដឹងតវ៉ាកាលពីសប្ដាហ៍មុន
ក្នុងគោលបំណងរារាំងកុំឱ្យរដ្ឋបាលលោក ត្រាំបិទក្រសួងនេះចោល និងបញ្ឈប់
ការបណ្ដេញបុគ្គលិកជិតពាក់កណ្ដាលនៃក្រសួងអប់រំចេញពីការងារ។
តាមបទបញ្ជារបស់លោក ត្រាំ
រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Linda McMahon នឹងត្រូវចាត់វិធានការចាំបាច់នានាដើម្បីសម្រួលដល់ការបិទក្រសួងអប់រំ
ហើយប្រគល់ភារកិច្ចផ្នែកអប់រំទៅឱ្យរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត
បទបញ្ជានេះក៏បានកំណត់ដែរថារាល់កម្មវិធី ឬសកម្មភាពនៅសេសស់ដែលកំពុងទទួលបានមូលនិធិពីក្រសួងអប់រំមិនត្រូវជំរុញ
ឬលើកកម្ពស់គោលការណ៍ពិពិធកម្ម សមធម៌ និងបរិយាប្ន័ន ឬហៅកាត់ថា DEI
ឬក៏មនោគមវិជ្ជាយេនឌ័រអ្វីនោះទេ៕
Post a Comment