នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកកម្លាំងនគរបាលការពារព្រំដែន បង្កើនការល្បាតតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី
ខេត្តព្រះវិហារ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកជាថ្មីដល់កម្លាំងនគរបាល ការពារព្រំដែន ត្រូវសហការជាមួយបណ្ដា អង្គភាពកម្លាំងប្រដាប់អាវុធផ្សេងទៀត បង្កើនការល្បាតតាមបន្ទាត់ព្រំដែន ដោយយកចិត្តទុកដាក់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី។
នាឱកាសអញ្ជើញដឹកនាំ
ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល
និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម
ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
នាពេលខាងមុខ នាថ្ងៃទី១៩ មីនា នាយឧត្តមសេនីយ៍ ស ថេត
ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង
ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ង
ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។
នាយឧត្តមសេនីយ៍ ស ថេត បន្ដថា
ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន
និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធ។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា
ដោយសារខេត្តព្រះវិហារ មានភូមិសាស្ដ្រជាប់ ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈម
ជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់
និងបទល្មើសគ្រឿងញៀន ដូច្នេះហើយត្រូវពង្រឹង
និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត
ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់
និងឈានទៅបង្ក្រាបបទល្មើស ឲ្យបានទាន់ពេលវេលា៕
Post a Comment