បារាំង និងអារ៉ាប៊ីសាអូឌីត ថ្កោលទោសការវាយប្រហារជាថ្មីលើតំបន់ហ្កាហ្សា
ប្រភព៖ Reuters
រីយ៉ាដ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងថា លោកបានជជែកជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដោយអ្នកទាំងពីរ បានថ្កោលទោសការបន្តការវាយប្រហារលើតំបន់ហ្កាហ្សា ពីសំណាក់អ៊ីស្រាអែល។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ
អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា បណ្តាលឱ្យមនុស្សជាង
៤០០នាក់ស្លាប់ ហើយនៅថ្ងៃពុធ យោធាអ៊ីស្រាអែល
ក៏បានបើកបើកប្រតិបត្តិការវាយលុក ជើងគោកសារជាថ្មីផងដែរ
ចំពោះមុខភាពជាប់គាំងនៃបទឈប់បាញ់ដំណាក់កាលទីពីរ។
លោក Macron និយាយថា រូបលោកនិងព្រះអង្គម្ចាស់ bin Salman នឹងធ្វើជាសហប្រធានសន្និសីទស្តីពីដំណោះស្រាយរដ្ឋពីរ ដែលមានបំណងស្តារឡើងវិញ
នូវទស្សនៈនយោបាយសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក Macron បញ្ជាក់ថា ការត្រឡប់ទៅរកបទឈប់បាញ់
គឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅសល់ និងដើម្បីការពារអាយុជីវិតជនស៊ីវិល
ដោយបន្ថែមថា លោកនិងព្រះអង្គម្ចាស់ bin Salman ក៏បានពិភាក្សាផងដែរ អំពីតម្រូវការដើម្បីធ្វើការរួមគ្នា
លើបញ្ហាអនាគតរបស់តំបន់ហ្កាហ្សា៕
Post a Comment