ឧត្តមសេនីយ៍ត្រី ហ៊ត សីហា សំណេះសំណាលជាមួយនាយទាហាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ដែលបានហ្វឹកហ្វឺនបំប៉នសណ្តាប់ធ្នាប់ជួរទ័ពសមឈរផែន និងព្យុះហយាត្រា ប្រចាំឆមាសទី១

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប ៖ ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ដែលបានហ្វឹកហ្វឺនបំប៉នសណ្តាប់ធ្នាប់ជួរទ័ពសមឈរផែន និងព្យុះហយាត្រា ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរពិធី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ឆ្នាំ ទិវាកងរាជអាវុធហត្ថ(១៤.កក្កដា.១៩៩៣ - ១៤.កក្កដា.២០២៥)

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភដល់សិក្ខាកាម និងគ្រូបង្គោល ចំនួន៨៣នាក់ ក្នុង១នាក់ៗទទួលប្រាក់ចំនួន ៥០,០០០រៀលផងដែរ៕











Powered by Blogger.