អាមេរិកព្រមានដាក់ទណ្ឌកម្មថែមទៀត បើវ៉េណេស៊ុយអេឡា មិនទទួលជនភៀសខ្លួនត្រឡប់ទៅវិញ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានគំរាមថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថែមទៀតលើវ៉េណេស៊ុយអេឡា ករណីដែលប្រទេសនេះមិនទទួលយកពលរដ្ឋខ្លួន ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក។
រដ្ឋបាលលោក
ត្រាំ កំពុងព្យាយាមបញ្ជូនក្រុមជនអន្ធពាល ២៣៨នាក់
ឱ្យត្រឡប់ទៅប្រទេសវ៉េណេស៊ុយអេឡាវិញ។ កាលពីចុងសប្តាហ៍មុន
ក្រុមនេះត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ដែលមានការពារសុវត្ថិភាពតឹងរ៉ឹង
នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ។
នៅលើបណ្តាញសង្គម
X លោក Rubio សរសេរថា «លុះត្រាតែរបបដឹកនាំរបស់លោក Maduro ទទួលយកជើងហោះហើរនិរទេស
ដោយគ្មានលេស ឬការពន្យារពេល នោះទើបសហរដ្ឋអាមេរិក
មិនដាក់ទណ្ឌកម្មធ្ងន់ធ្ងរថ្មីណាមួយទៀត»។
ជុំវិញការបង្ហោះសារនេះ ក្រសួងទំនាក់ទំនងវ៉េណេស៊ុយអេឡា
នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេ។
លោកប្រធានាធិបតី Nicolas Maduro និងរដ្ឋាភិបាលរបស់លោក តែងតែបដិសេធការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដោយនិយាយថា វាជាវិធានការខុសច្បាប់ដែលស្មើនឹងសង្គ្រាមសេដ្ឋកិច្ច ធ្វើឱ្យវ៉េណេស៊ុយអេឡាជួបការលំបាក៕
Post a Comment