កម្ពុជា កំណត់ទីតាំង៤កន្លែង សម្រាប់សាងសង់ ស្ថានីយច្រកទ្វារ ព្រំដែនអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង របស់គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងអគ្គនាយដ្ឋានពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តទាំង៤ (ខេត្តក្រចេះ រតនគិរី តាកែវ និងត្បូងឃ្មុំ) ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំង៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។






Post a Comment