ឧត្តមសេនីយ៍ត្រី វង្ស ធី អញ្ជើញពិនិត្យ វាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

 អត្ថបទ៖ ម៉ា សុភាព

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារត្រួតពិនិត្យ វាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ឮកងរាជអាវុធហត្ថខេត្ត ។ នេះបើតាមមន្ត្រីក្រុមការងារឱ្យដឹងកាលពីនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងនោះដែរ កម្លាំងក៏ធ្វើការស្វ័យត្រួតពិនិត្យសិក្ខាកាមហាត់សមសម្រាប់ត្រៀមឈរផែន និងព្យុះហយាត្រាដើម្បីចូលរួម៖ ១- ពិធីសម្ពោធសមិទ្ធផលដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និង២- ប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០២៥)។

សូមជម្រាបថា កម្មវិធីនោះនឹងប្រារព្ធធ្វេីឡេីងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕








Powered by Blogger.