សម្តេចតេជោ៖ ការមិនផ្តល់ផ្កាយ៥ ដល់សម្តេច ស ខេង ព្រោះសម្តេចជាស៊ីវិល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានមានប្រសាសន៍ថា ការមិនផ្តល់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់សម្តេចក្រឡាហោម ស ខេង ព្រោះសម្តេចជាស៊ីវិល ។
ការលើកឡើងរបស់សម្តេចតេជោនេះ
ឆ្លើយតបទៅបុគ្គលមួយចំនួនអំពីការមិនផ្តល់ឋានន្តរសក្តិ
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់សម្តេច ស ខេង ខណៈសម្តេចក៏ជាឥស្សរជនជាន់ខ្ពស់
របស់គណបក្សប្រជាជនកម្ពុជា ដូចសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអនដែរ
ក្រោយព្រះមហាក្សត្រ បានត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិថ្នាក់
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់
និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនកាលពីថ្ងៃ១៦ មីនា ។
ក្នុងឱកាសអញ្ជើញបំពាក់ឋានន្តរសក្តិ
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន
នាព្រឹកថ្ងៃ២១ មីនានេះ សម្តេចតេជោបានថ្លែងថា
នៅពេលទទួលបានព្រះរាជក្រឹត្យតម្លើងឋានន្តរសក្តិ
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ដល់សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន
សម្តេចក៏បានបង្ហោះក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក
ក៏មានការសារជាអក្សរមួយតាមរយៈ ខំមិនបានលើកឡើងអំពីការអវត្តមានសម្តេច ស ខេង
ក្នុងការផ្តល់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ។
សម្តេចតេជោបន្តថា
តែបន្ទាប់ពីឃើញសារបែបនេះ ហើយសម្តេចក៏បានតបទៅវិញថា “សម្តេច ស ខេង
ជាស៊ីវិលគាត់មិនពាក់ស័ក្តដូចជាទាហាននោះទេ ។ ការពិតសម្តេចក្រឡាហោម នៅឆ្នាំ១៩៩៧-៩៨
ពេលនោះគាត់និយាយថា បើសិនជាខ្ញុំពាក់ស័ក្ត ខ្ញុំពាក់តែស័ក្ត៥ទេ
ព្រោះពេលហ្នឹងកំពុងតែអតិផរណាស័ក្ត”។
ជាមួយគ្នានេះ
សម្ដេចតេជោក៏បានផ្ញើសារផ្ដាំទៅក្រុមប្រឆាំងថា កុំព្យាយាមបំបែកបំបាកផ្ទៃក្នុង
ជរបស់គណបក្សប្រជាជនកម្ពុជា ជុំវិញការបំពាក់ឋានន្តរសក្តិថ្នាក់
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀបាញ់
និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕
Post a Comment