ប្រមុខ IAEA ព្រមានពីគ្រោះថ្នាក់នុយក្លេអ៊ែរ ក្រោយទស្សនកិច្ចនៅអ៊ុយក្រែន
ប្រភព៖ Reuters
កៀវ៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បាន ព្រមានពីហានិភ័យគ្រោះថ្នាក់នុយក្លេអ៊ែរ បន្ទាប់ពីដំណើរទស្សនកិច្ចនៅអ៊ុយក្រែននៅថ្ងៃអង្គារសប្តាហ៍នេះ។
លោក Grossi បានទៅត្រួតពិនិត្យស្ថានីយចែកចាយអគ្គិសនីមួយកន្លែង
ដោយសង្កត់ធ្ងន់ថា ការវាយប្រហារ លើបណ្តាញអគ្គិសនីអាចរំខាន
ដល់ការផ្គត់ផ្គង់ថាមពលទៅកាន់រោងចក្រនុយក្លេអ៊ែរនិងបង្កគ្រោះថ្នាក់។
លោក Grossi បានសរសេរនៅលើ X ថា៖ «ឧបទ្ទវហេតុនុយក្លេអ៊ែរអាចបណ្តាលមកពីការវាយប្រហារដោយផ្ទាល់ទៅលើរោងចក្រមួយ ប៉ុន្តែក៏មកពីការរំខានការផ្គត់ផ្គង់ថាមពលផងដែរ»។ លោក Grossi បានបញ្ជាក់ថា «ប្រព័ន្ធចែកចាយថាមពលអគ្គិសនី ដែលផុយស្រួយ កាន់តែខ្លាំងឡើងបង្កឱ្យមានហានិភ័យកើនឡើង» ដល់រោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់អ៊ុយក្រែន៕
Post a Comment