សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាលជាង១ ២០០មូលដ្ឋាន បានចុះបញ្ជីក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាល បានចុះបញ្ជីសរុបចំនួន ១ ២៩២មូលដ្ឋាន ក្នុងនោះចុះបញ្ជីថ្នាក់កណ្តាលបានចំនួន១៧ មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨មូលដ្ឋាន តាមបណ្ដាមន្ទីររាជធានី ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះបញ្ជីនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចំនួន ១០៦មូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅការងារឆ្នាំ២០២៥ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដែលបញ្ចេញឱ្យដឹងកាលពីពេលថ្មីៗនេះ ។
របាយការណ៍បន្តថា ឆ្នាំ២០២៤ដដែល
ក្រសួងក៏បានចេញវិញ្ញាបនបត្រដំណើរការចំនួន ១ ០៥២មូលដ្ឋាន និង
វិញ្ញាបនបត្របន្តចំនួន ១ ៣៣៨មូលដ្ឋាន ដែលបង្កើតបានការងារថ្មីចំនួន ២៥ ៨៣៣នាក់។
គិតត្រឹមដំណាច់ឆ្នាំ២០២៤
ទិន្នន័យស្ថិតិសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានសរុបចំនួន ៤៣ ៩៧០មូលដ្ឋាន
(សហគ្រិនស្រ្តី មាន៨៣២៥មូលដ្ឋាន)និង ពលកម្មចំនួន ៤៧៦ ២២៣នាក់ (ស្ត្រី ១៤៤
៥៥៩នាក់)៕

Post a Comment