អភិបាលខេត្តព្រះសីហនុសំណេះសំណាលជាមួយក្រុមការងារសម្អាតឆ្នេរដែលចូលរួមសម្អាតប្រេងអណ្តែតលើទឹកសមុទ្រនៅឆ្នេរព្រែកត្រែង
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញសំណេះសំណាល ជាមួយក្រុមការងារសម្អាតឆ្នេរសមុទ្រដែលបានចូលរួមសម្អាតប្រេងអណ្តែតលើទឹកសមុទ្រនៅឆ្នេរព្រែកត្រែង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ អភិបាលរងស្រុកស្ទឹងហាវ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងក្រុមការងារសម្អាតឆ្នេរសមុទ្រព្រែកត្រែងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ និងកោតសរសេីរបងប្អូនកងកម្លាំងមកពីក្រុងព្រះសីហនុនិងស្រុកស្ទឹងហាវ ក្រសួងបរិស្ថាន ក្រសួងឧស្សាហ៍កម្មរ៉ែ និងថាមពល និងក្រសួងសារធារណ:ការនិងដឹកជញ្ជូន ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមជួយសំអាតឆ្នេរព្រែកត្រែង ដែលកន្លងមកបានទទួលរងនូវការប៉ះពាល់ដោយកំណកកាកប្រេងដែលលេចចេញពីការធ្លាយបំពង់បង្ហូរប្រេងនៅលើឆ្នេរព្រែកត្រែងទៅរកសភាពដូចដើមវិញ។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថាដេីម្បីទាក់ទាញភ្ញៀវទេសចរមកលេងឲ្យបានច្រេីន ហេីយឱ្យពួកគាត់ត្រលប់ទៅវិញជួយផ្សព្វផ្សាយពីខេត្តរបស់យេីង អោយសក័្កសមទៅនឹងឈ្មោះតារារះនៃទិសនីរតិ គប្បីត្រូវតែមានអនាម័យ អោយបានស្អាតជាប្រចាំ ទាំងសោភ័ណភាពឆ្នេរ ទីក្រុង និងបរិស្ថានឲ្យបានស្អាត។
សូមបញ្ជាក់ផងដែរថាបងប្អូនប្រជាការពារ និងបុគ្គលិកសំអាតអនាម័យទាំង ២៣៧នាក់ បានទទួលនូវថវិកាឧបត្ថម្ភរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវក្នុងម្នាក់ ១០មុឺនរៀល ក្រុមហ៊ុន លី ជិន ឧបត្ថម្ភអង្ករក្នុងម្នាក់ ២០កីឡូក្រាម និងឧកញ៉ា គិត ប៊ុន ឧបត្ថម្ភទឹកក្រូច ម្នាក់១កេះផងដែរ៕














Post a Comment