ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោមជួសជុលរួចជាស្ថាពរ
ខេត្តសៀមរាប៖ ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។
ចំពោះស្ថានភាពមុនជួសជុល អ្នកជំនាញបានពន្យល់ថា ដំបូល និងតួជញ្ជាំងរបស់ប្រាសាទមានសភាពពុកផុយ ហើយរដូវវស្សាមានទឹកភ្លៀងហូរច្រោះតាមថ្នេរឥដ្ឋ ដែលមូលហេតុបណ្ដាលមកពីអាយុកាល អាកាសធាតុ និងរុក្ខជាតិដុះចាក់ហែកឥដ្ឋជាដើម។ល។ ចំពោះបច្ចេកទេសជួសជុលវិញ លោក រស់ វិសុទ្ធ ពន្យល់ថា ក្រុមការងារបានព្យាយាមរក្សាឥដ្ឋចាស់ ដោយក្នុងនោះប្រមូលឥដ្ឋដែលនៅសេសសល់ បន្ទាប់មកកាត់ឥដ្ឋថ្មីបិទភ្ជាប់នៅទីតាំងដែលបាត់ឥដ្ឋ និងរៀបជញ្ជាំងយកលំនាំតាមរចនាសម្ពន្ធចាស់។
Post a Comment