យន្តហោះយោធាអាមេរិក ចាប់ផ្តើមការបញ្ជូនជនអន្តោប្រវេសន៍ឥណ្ឌា ត្រឡប់ទៅវិញ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ យន្តហោះយោធាអាមេរិក បាននិងកំពុងដឹកជញ្ជូនជនអន្តោប្រវេសន៍ឥណ្ឌា ត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ដែលជាគោលដៅហោះហើរឆ្ងាយជាងគេ នៅក្នុងដំណើរការនិរទេសចេញពីសហរដ្ឋអាមេរិក។
តាមមន្រ្តីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ
យន្តហោះ C-17 បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌាហើយ ជាមួយនិងជនអន្តោប្រវេសន៍នៅលើនោះ
ប៉ុន្តែមិនអាចទៅដល់គោលដៅទេក្នុងរយៈពេលត្រឹម ២៤ម៉ោង។
លោកប្រធានាធិបតី
ដូណាល់ ត្រាំ បានងាកទៅរកការប្រើប្រាស់កម្លាំងយោធា
ឱ្យជួយអនុវត្តរបៀបវារៈអន្តោប្រវេសន៍របស់លោក
រួមមានការបញ្ជូនទាហានបន្ថែមទៅព្រំដែនអាមេរិក-ម៉ិកស៉ិក
ការប្រើប្រាស់ប្រើយន្តហោះយោធាសម្រាប់ការនិរទេស
និងបើកមូលដ្ឋានយោធាឱ្យអ្នកដែលត្រូវទៅវិញ ជ្រកកោណបណ្តោះអាសន្ន។
មន្ទីរបញ្ចកោណបានផ្តល់ជើងហោះហើរ
ដើម្បីនិរទេសជនអន្តោប្រវេសន៍ជាង ៥ ០០០នាក់
ដែលពេលនេះកំពុងស្ថិតក្រោមគ្រប់គ្រងដោយអាជ្ញាធរអាមេរិក នៅទីក្រុង El Paso រដ្ឋ Texas
និងទីក្រុង San Diego រដ្ឋ California។ មកដល់ពេលនេះ យន្តហោះយោធាបានបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ប្រទេសហ្កាតេម៉ាឡា
ប៉េរូ និងហុងឌូរ៉ាស៕
Post a Comment