ត្រាំ ថា នឹងជជែកជាមួយ មេដឹកនាំកាណាដា និងម៉ិកស៊ិក ក្រោយការប្រកាសយកពន្ធ
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នៅថ្ងៃចន្ទសប្តាហ៍នេះ រូបលោកនឹងពិភាក្សាអំពីការយកពន្ធ ជាមួយកាណាដានិងម៉ិកស៉ិក បន្ទាប់ពីលោកបានប្រកាសដាក់លើប្រទេសទាំងពីរ កាលពីចុងសប្តាហកន្លងទៅ។
ចិន ម៉ិកស៊ិក
និងកាណាដា សុទ្ធតែជាដៃគូពាណិជ្ជកម្មធំៗទាំង៣ របស់សហរដ្ឋអាមេរិក
ហើយបានប្តេជ្ញាដូចគ្នាថា នឹងចេញវិធានការសងសឹកវិញ នៅពេលដែលវិធានការពន្ធរបស់លោក
ត្រាំ ត្រូវចាប់ផ្តើមអនុវត្ត នៅថ្ងៃអង្គារសប្តាហ៍នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន
ក្រោយធ្វើដំណើរត្រឡប់មករដ្ឋធានីវ៉ាស៉ីនតោនវិញ កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ
បន្ទាប់ពីបានចំណាយពេលចុងសប្តាហ៍ នៅរដ្ឋ Florida លោក ត្រាំ បាននិយាយថា រូបលោកនឹងជជែកជាមួយ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ហើយលោកក៏នឹងជជែកជាមួយ
ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum នាព្រឹកថ្ងៃដដែល ផងដែរ។
ក្រៅពីប្រកាសយកពន្ធក្នុងអត្រា២៥ភាគរយ
លើទំនិញកាណាដានិងម៉ិកស៊ិក លោក ត្រាំ បានប្រកាសយកពន្ធបន្ថែម ១០ភាគរយទៀត
លើទំនិញរបស់ចិនផងដែរ៕
Post a Comment