ពលរដ្ឋកាណាដា ធ្វើពហិការនិងបង្ហាញសាមគ្គីភាពជាតិ ប្រឆាំងនឹងការដំឡើងពន្ធរបស់ ត្រាំ
ប្រភព៖ Reuters
អូតាវ៉ា៖ ប្រជាជនកាណាដា កំពុងបង្ហាញប្រតិកម្មយ៉ាងខ្លាំង ចំពោះការប្រកាសរបស់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពីវិធានការដំឡើងពន្ធ ២៥% លើទំនិញកាណាដាភាគច្រើន ដែលប្រតិកម្មទាំងនោះរួមមានការលុបចោលគម្រោងធ្វើដំណើរទៅអាមេរិក ធ្វើពហិការ ផលិតផលអាមេរិក និងរួមទាំងការស្រែកហ៊ោចំអកក្នុងព្រឹត្តិការណ៍កីឡា។
ទោះបីជា លោក ត្រាំ បានសន្យាថានឹងដាក់ពន្ធលើប្រទេសកាណាដានិងម៉ិកស៊ិកមុនពេល
ចូលកាន់តំណែងមកម៉្លេះក៏ដោយ ក៏ការប្រកាសនេះនៅតែធ្វើឱ្យប្រជាជនកាណាដាជាច្រើន
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អភិបាលក្រុង Windsor លោក Drew
Dilkens បានលើកឡើងថា «វាមានអារម្មណ៍
ដូចជាការរៀបចំរចនាសម្ព័ន្ធពិភពលោកឡើងវិញ» ដែលពិបាកនឹងទទួលយកបាន។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកាណាដា Justin
Trudeau បានប្រកាសដំឡើងពន្ធសងសឹកលើទំនិញអាមេរិក។ លោកក៏បានជំរុញ
ឱ្យជនជាតិកាណាដា គាំទ្រផលិតផលក្នុងស្រុក និងជ្រើសរើសយកគោលដៅទេសចរណ៍
ក្នុងប្រទេសសម្រាប់វិស្សមកាលរបស់ពួកគេ។ ការអំពាវនាវនេះត្រូវបានគាំទ្រ
ដោយមន្ត្រីមូលដ្ឋានជាច្រើន៕
Post a Comment