ឯកឧត្តម ហឿ សុីយ៉ែម អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៩ អាណត្តិ៤ របស់ក្រុមប្រឹក្សាខេត្ត
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌួង ពៅ អភិបាលខេត្តស្តីទី។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោក ជំទាវ សមាជិក ក្រុមប្រឹក្សា ឯកឧត្តម អភិបាលរងខេត្ត , លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ ជុំវិញរដ្ឋបាលខេត្តព្រមទាំង លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំងបីប្រភេទ ។
កិច្ចប្រជុំមានរបៀបវារៈ៖
១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២. ពិនិត្យ និងអនុម័តសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។
៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ខេត្តក្រចេះ ។
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងក្របខ័ណ្ឌ អភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន រយៈពេល ៥ ឆ្នាំ ២០២៥- ២០២៩ របស់ខេត្តកហរចេះ ។
៥- បញ្ហាផ្សេងៗ
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានជំរុញដល់កងកម្លាំងសមត្ថកិច្ចគ្រប់បណ្ដាក្រុង-ស្រុក ជាពិសេសកងកម្លាំងនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ ត្រូវចាត់វិធានការក្តៅបំផុតក្នុងកិច្ចការងារបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង បន្តទៀត ក្នុងខេត្តក្រចេះឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយគោរពនិងអនុវត្តតាមបទបញ្ជា ដ៏មើងម៉ា្មត់តឹងរឹង បំផុតរបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការងារបង្ក្រាបទប់ស្កាត់ក្មេងទំនើងទាំងនេះ ក្នុងករណីចាប់បានសូមចាត់វិធានការឲ្យបានតឹងរឹងបំផុត ដោយមិនមានការអន្តរាគមន៍ ឬបន្ធូរបន្ថយលើកលែងទោសឱ្យសោះ ពីព្រោះបញ្ហាក្មេងទំនើងវាបានជះផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាតិ និងគ្រួសារយេីងផងដែរ ។ ដូច្នេះបើកងកម្លាំងសម្ថកិច្ចមិនប្រើធម៍ក្តៅនោះទេបញ្ហាក្រុមក្មេងទំនើងនៅតែបន្តកើតមាន អុកឡុក ហេីយវាជាហេតុបង្ករអោយមានភាពអសន្តិសុខ និងបង្ករភាពចលាចល ក្នុងមូលដ្ឋាន អាចប៉ះពាល់ដល់សង្គមជាតិផងដែរ ។
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កេីតឡេីង១១លេីក បេីប្រៀបធៀបនិងកន្លងទៅ មានចំនួន១០លេីក គឺបានកេីនមួយលេីក ហេីយបង្កឱ្យមនុស្សស្លាប់ ចំនួន១០នាក់ របួស១១នាក់ និងខូចខាតទោចក្រយានយន្ត ចំនួន១៥គ្រឿង ហេីយនិងរថយន្យ ចំនួន ០៣គ្រឿងផងដែរ។ រីឯក្មេងសកម្មភាពក្មេងទំនេីងក្នុងឆ្នាំ២០២៥នេះ កម្លាំងជំនាញនៃអធិការដ្ឋាន ក្រុង ស្រុក បានធ្វេីការចុះបង្ក្រាបសកម្មភាពក្មេងទំនេីង ចំនួន០៦លេីក លទ្ធផលឃាត់ខ្លួនបាន ចំនួន៣៦នាក់ ជាភេទប្រុស ហេីយនិងពាក់ព័ន្ធសកម្មភាពបង្កហិង្សា មានមួយលេីក និងឃាត់ខ្លួនបាន ចំនួន៣នាក់ ជាភេទប្រុស មួយទៀតពាក់ព័ន្ធ សកម្មភាពអនាធិបតេយ្យ កែច្នៃភ្លេីង បំពង់សុីមាំងម៉ូតូ មានចំនួន៣៣នាក់ ជាប្រុសៗ។
បទល្មេីសគ្រឿងញៀន បង្ក្រាបចំនួន០៨ លេីក នៅក្នុងនោះមានករណីជួញដូរ ចំនួន០៦លេីក ករណីរក្សាទុក ១ លេីក និងប្រេីប្រាស់ ចំនួន១ លេីក បេីប្រៀបធៀប ខែកន្លងទៅ មានចំនួន១៤លេីក គឺការថយចុះចំនួន ៦លេីក ស្មេីនិង៤៣%។
-ការងារគ្រប់គ្រងពន្ធនាគារ ជនជាប់ឃុំឃាំង ជាក់ស្តែងមានចំនួន៨៥១នាក់ /ស្រី៤៩នាក់ ក្នុងនោះជនត្រូវចោទ ១១៥នាក់ /ស្រី៨នាក់ ជនជាប់ចោទ ចំនួន១៥៧នាក់ /ស្រី០៣នាក់ និងពិរុទ្ធជន ចំនួន២៧៦នាក់ /ស្រី២០ នាក់ និងទណ្ឌិតចំនួន៣០៣ នាក់/ស្រី១៨នាក់។
ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគនៅក្នុងខេត្ត ៖ របាយការណ៍បច្ចប្បន្នភាព ការអនុវត្តគម្រោង នៅតាមក្រុង ស្រុកឃុំ សង្កាត់ឆ្នាំ២០២៤-២០២៥ ការកសាងផែនការអភិវឌ្ឍន៍ ឆ្នាំ ២០២៥- ២០២៩ របស់ក្រុងស្រុក និងការកសាងកម្មវិធីវិនិយោគ ២០២៥-២០២៧ក្រុង ស្រុក ឃុំសង្កាត់បានផ្ញេីទៅនាយកកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំសង្កាត់ ក្រសួងមហាផ្ទៃ ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែង ការកោតសរសេីរ និងតម្លៃខ្ពស់ចំពោះលទ្ធផលការងារពីបណ្តាមន្ទីរ អង្គភាព និងបណ្តាក្រុង ស្រុក ខិតខំអនុវត្តការងារបានល្អប្រសេីរ និងសម្រេចបានជោគជ័យជាបន្តបន្ទាប់ ប្រកបដោយក្តីមោទន។
ជាមួយគ្នានេះដែរ ឯកឧត្តម ឌួង ពៅ ក៏បានថ្លែងអរគុណ ចំពោះ មន្ទីរ អង្គភាព ជុំវិញរដ្ឋបាលខេត្ត បានអនុវត្តការងារសម្រេច បានផ្លែផ្កា គួរជាមោទន សម្រាប់ខេត្តក្រចេះយេីង៕









Post a Comment