ត្រាំ ថា អាមេរិកនឹងទិញ តំបន់ហ្កាហ្សា
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកប្តេជ្ញាទិញ និងកាន់កាប់តំបន់ហ្កាហ្សា ប៉ុន្តែអាចអនុញ្ញាតឱ្យផ្នែកខ្លះនៃទឹកដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ត្រូវបានសាងសង់ឡើងវិញដោយប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា។
នៅលើយន្តហោះ Air Force One ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង New
Orleans លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំប្ដេជ្ញាទិញ និងកាន់កាប់ហ្កាហ្សា។
ហេីយបេីនិយាយពីការងារសាងសង់តំបន់ឡើងវិញ
យើងអាចប្រគល់ទៅឱ្យរដ្ឋផ្សេងទៀតនៅមជ្ឈិមបូព៌ាជួយផ្នែកខ្លះ តាមការណែនាំរបស់យើង។
ប៉ុន្តែយើងប្ដេជ្ញាធ្វើជាម្ចាស់លេីទីនោះ
ហើយធ្វើឱ្យប្រាកដថាក្រុមហាម៉ាសមិនវិលត្រឡប់ទៅវិញ»។ លោកបន្ថែមថា «គ្មានអ្វីឱ្យផ្លាស់ទីត្រឡប់ទៅវិញកេីតទេ។
កន្លែងនោះខ្ទេចខ្ទីទៅហេីយ ហេីយកន្លែងនៅសល់នឹងត្រូវកម្ទេចចោល»។
លោក ត្រាំ
ក៏បាននិយាយផងដែរថា
លោកបើកចំហចំពោះលទ្ធភាពនៃការអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួន
ចូលទៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនឹងពិចារណាដោយផ្អែកលើករណីនីមួយៗ។
ក្រោយការកត់សម្គាល់បែបនេះរបស់ លោក ត្រាំ សមាជិកនៃការិយាល័យនយោបាយហាម៉ាស់
បាននិយាយថា ហ្កាហ្សាមិនមែនជាដីធ្លីដែលត្រូវទិញ-លក់ នោះទេ។
វាជាទឹកដីរបស់ប៉ាឡេស្ទីន ហើយប៉ាឡេស្ទីននឹងរារាំងផែនការផ្លាស់ទីលំនៅ៕

Post a Comment