កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាអនុវត្តតាមអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៥-២០២៨
ហ្វីលីពីន៖ នាឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានចុះហត្ថលេខាលើកម្មវិធីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០២៥-២០២៨ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ចុះហត្ថលេខាលើកម្មវិធីអនុវត្តអនុស្សរណៈនេះ
មានគោលបំណងពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍
ដោយផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការនិងអ្នកជំនាញទេសចរណ៍អាស៊ាន
ការពង្រឹងការតភ្ជាប់ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការអភិវឌ្ឍធនធានមនុស្ស
និងជំរុញរំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនថែមទៀត៕


Post a Comment