ហ្សេលេនស្គី៖ ផែនការបញ្ចប់សង្រ្គាមអ៊ុយក្រែនរបស់លោក ត្រាំ ត្រូវតែធានាកុំឱ្យរុស្ស៉ីឈ្លានពានជាថ្មី
ប្រភព៖ Reuters
បរទេស៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាបធិតីអ៊ុយក្រែនបានលើកឡើងថា ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមភ្លាមៗនៅអ៊ុយក្រែន ត្រូវតែមិនមែនត្រឹមបញ្ឈប់សង្រ្គាមប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវធានាឱ្យបានផងដែរថានឹងមិន មានការឈ្លានពានជាថ្មីណាមួយពីរុស្ស៉ី តទៅទៀត។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ។ តាមលោក
ហ្សេលេនស្គី អ៊ុយក្រែនមិនចង់ ឱ្យរឿងច្រំដែលនៃការបំពានកិច្ចព្រមព្រៀងសន្តិភាព
ព្រមទាំងកិច្ចចរចាដែលបរាជ័យក្នុងការសម្រេចឱ្យបាននូវលទ្ធផលកាលពីដើមទីនៃការឈ្លានពានរបស់រុស្ស៉ីកើតឡើងសាជាថ្មីទៀតនោះទេ។
ក្នុងបទសម្ភាសន៍ លោក ហ្សេលេនស្គី
បានសង្កត់ធ្ងន់ថា «ការផ្អាកជម្លោះនឹងមានតែនាំទៅរកការឈ្លានពានម្ដងហើយម្ដងទៀតតែប៉ុណ្ណោះ»។ លោកបន្ថែមថា លោក ដូណាល់ ត្រាំ ចាំបាច់ត្រូវតែធ្វើយ៉ាងណាធានាឱ្យបានថា
(ប្រធានាធិបតីរុស្ស៉ី) លោក ពូទីន
នឹងមិនមានឱកាសដើម្បីចាប់ផ្ដើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនសាជាថ្មី ហើយនេះគឺ
ជារឿងដ៏សំខាន់ដែលមនុស្សគ្រប់គ្នាគួរតែទទួលស្គាល់៕

Post a Comment