មនុស្ស ៥នាក់ស្លាប់ និងមួយចំនួនរបួស ដោយសារភ្លើងឆេះព្រៃក្បែរទីក្រុង Los Angeles
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ បំផ្លាញអគាររាប់រយ ខណៈដែលមនុស្សជាង ៧០ ០០០នាក់នាក់ ត្រូវបានបញ្ជាឱ្យជម្លៀសចេញ។
ខ្យល់បក់បោកខ្លាំង
បានរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់ និងធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង។ កង្វះខាតទឹក
ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងផងដែរ ជាពិសេសនៅតំបន់ Pacific
Palisades ដែលជាតំបន់ឆ្នេរដ៏ធំ
ហើយភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដីជិត ៤ ៨៥៦ហិកតា។ ប្រធាននាយកដ្ឋានទឹក
និងថាមពលក្រុង Los Angeles លោកស្រី Janisse
Quinones បានឱ្យដឹងថា
ប្រព័ន្ធទឹករបស់ទីក្រុងពឹងផ្អែកលើធុងស្តុកធំៗចំនួន
៣ដែលនីមួយៗផ្ទុកបានប្រមាណ ៣,៧៨លានលីត្រ។ ទឹកសម្រាប់យកមកទប់ទល់នឹងភ្លើងឆេះ
មិនអាចបំពេញតម្រូវការបានទេ។
ភ្លើងឆេះព្រៃនៅតំបន់ Pacific
Palisades ដែលជាសង្កាត់ដ៏ស្រស់ស្អាតមួយ ស្ថិតនៅភាគខាងលិចទីក្រុង Los
Angeles មានផ្ទះរបស់តារាភាពយន្ត ទូរទស្សន៍ និងតន្ត្រីជាច្រើន។
សំណង់ជាង ១ ០០០បានរងនូវការឆាបឆេះ ដែលធ្វើឱ្យវាក្លាយជាគ្រោះអគ្គិភ័យដ៏សាហាវបំផុតមួយ
នៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Los Angeles៕
Post a Comment